នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ
អេសេគាល 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមុខ ហើយនឹងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមុខ និងស្លាបពីរជាប់តគ្នាត្រដាងខាងលើ ហើយស្លាបពីរទៀតនៅគ្របខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។ អាល់គីតាប ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។ |
នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ
ឯក្រោមផ្ទៃមេឃ នោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាប២ ដែលបាំងខ្លួនម្ខាង ហើយស្លាប២ ដែលបាំងខ្លួនម្ខាងទៀត
កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ
រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរ នៅមាត់ទ្វារកំផែងទិសខាងកើត របស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។