នោះគាត់យកខ្លាញ់ទឹកដោះ ហើយនឹងទឹកដោះរាវ នឹងកូនគោដែលបានរៀបចំទៅថ្វាយដល់ទ្រង់ រួចឈរនៅក្រោមដើមឈើជិតទ្រង់ ហើយទ្រង់ក៏សោយទៅ។
អេសាយ 7:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ នឹងទឹកឃ្មុំបរិភោគគ្រប់គ្នា។ ព្រះគម្ពីរខ្មែរសាកល ហើយដោយព្រោះសត្វទាំងនោះផ្ដល់ទឹកដោះយ៉ាងច្រើន អ្នកនោះនឹងបានហូបប៊័រ។ ដ្បិតអស់អ្នកដែលនៅសល់ក្នុងទឹកដីនោះ នឹងហូបប៊័រ និងទឹកឃ្មុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ និងទឹកឃ្មុំបរិភោគគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយដោយសារសម្បូណ៌ទឹកដោះពេក ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។ អាល់គីតាប ហើយដោយសារសម្បូណ៌ទឹកដោះពេក ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។ |
នោះគាត់យកខ្លាញ់ទឹកដោះ ហើយនឹងទឹកដោះរាវ នឹងកូនគោដែលបានរៀបចំទៅថ្វាយដល់ទ្រង់ រួចឈរនៅក្រោមដើមឈើជិតទ្រង់ ហើយទ្រង់ក៏សោយទៅ។
ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសំរាប់ដាវីឌ នឹងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។
នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ ហើយនឹងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ
មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។
ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។