រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
អេសាយ 64:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកឰយុកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ ព្រះគម្ពីរខ្មែរសាកល ព្រះវិហារដ៏វិសុទ្ធ និងដ៏រុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកដូនតារបស់យើងខ្ញុំបានសរសើរតម្កើងព្រះអង្គ ត្រូវបានដុតដោយភ្លើង ហើយអស់ទាំងទីពេញចិត្តរបស់យើងខ្ញុំក៏បានក្លាយជាទីបាក់បែកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលបុព្វបុរសរបស់យើងខ្ញុំបានសរសើរដល់ព្រះអង្គ នោះត្រូវគេដុតចោលហើយ ទីកន្លែងដែលយើងខ្ញុំពេញចិត្តទាំងអស់ ក៏ត្រូវខូចអស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ពេលព្រះអង្គទតឃើញដូច្នេះ តើព្រះអង្គនៅស្ងៀមកើតឬ? តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ? អាល់គីតាប ឱអុលឡោះតាអាឡាអើយ ពេលទ្រង់មើលឃើញដូច្នេះ តើទ្រង់នៅស្ងៀមកើតឬ? តើទ្រង់ធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ? |
រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្ដីសំរាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដី ដែលទ្រង់បានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់នោះឡើយ
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ
នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយបន្ទូលថា
ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក នឹងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។
ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ
រាស្ត្របរិសុទ្ធរបស់ទ្រង់បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ គេបានជាន់ឈ្លីទីបរិសុទ្ធនៃទ្រង់
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
ព្រះអម្ចាស់ទ្រង់បានគ្របបាំងកូនស្រីនៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលទ្រង់ខ្ញាល់ យ៉ាងណាហ្ន៎ ទ្រង់បានទំលាក់សេចក្ដីលំអរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ក៏មិនបាននឹកចាំពីកំណល់កល់ព្រះបាទទ្រង់ នៅថ្ងៃដែលទ្រង់ខ្ញាល់នោះទេ
ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
ឯឯង កូនមនុស្សអើយ នៅថ្ងៃដែលអញនឹងដកយកទីពឹងពីគេចេញ ព្រមទាំងសេចក្ដីអំណរចំពោះសិរីល្អរបស់គេ នឹងអ្វីៗដែលត្រូវចំណុចភ្នែក ហើយសំណប់ចិត្តគេផង គឺកូនប្រុសកូនស្រីគេ
បន្ទាប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិតមេត្តាដល់ក្រុងយេរូសាឡិម នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលទ្រង់បានគ្នាន់ក្នាញ់នឹងគេអស់៧០ឆ្នាំហើយនេះ
តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ
នោះគ្រប់ទាំងសាសន៍នឹងសួរថា ហេតុដូចម្តេចបានជាព្រះយេហូវ៉ាបានធ្វើដល់ស្រុកនេះយ៉ាងដូច្នេះ សេចក្ដីក្រោធយ៉ាងខ្លាំង ដ៏ឆេះក្តៅ បានកើតឡើងដោយព្រោះអ្វី