រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ
អេសាយ 50:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ទៅដោយសំពត់ធ្មៃផង។ ព្រះគម្ពីរខ្មែរសាកល យើងស្លៀកពាក់ឲ្យផ្ទៃមេឃដោយភាពខ្មៅងងឹត ហើយយកក្រណាត់ធ្មៃធ្វើជាគម្របរបស់វា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបំពាក់ផ្ទៃមេឃដោយពពកខ្មៅ ហើយក៏ដណ្តប់ដោយសំពត់ធ្មៃផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ អាល់គីតាប យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់អួ ដូចកាន់ទុក្ខទៀតផង។ |
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ នឹងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
រួចងាកមើលទៅផែនដីឃើញមានសុទ្ធតែសេចក្ដីលំបាក សេចក្ដីងងឹត នឹងឈ្លប់សូន្យសុងគ្របសង្កត់ ដោយវេទនាចិត្ត ហើយនឹងត្រូវបណ្តេញទៅក្នុងសេចក្ដីងងឹតយ៉ាងក្រាស់។
ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះអញបានចេញវាចា អញបានគិតសំរេចការនេះហើយ អញនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ។
លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម