ជាអ្នកដែលបានធ្វើឲ្យលោកីយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
អេសាយ 37:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ ព្រះគម្ពីរខ្មែរសាកល មើល៍! អ្នកបានឮអំពីអ្វីដែលពួកស្ដេចនៃអាស្ស៊ីរីបានធ្វើដល់អស់ទាំងនគរហើយ គឺពួកទ្រង់បានញែកចេញបំផ្លាញគេ។ ដូច្នេះ តើអ្នកនឹងត្រូវបានរំដោះឲ្យរួចឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ អ្នកបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើអ្នកនឹងបានរួចឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ? អាល់គីតាប ស្តេចជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះស្តេចវិញ តើស្តេចស្មានថានឹងរួចខ្លួនកើតឬ? |
ជាអ្នកដែលបានធ្វើឲ្យលោកីយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចំរើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ
គ្មានអ្វីនឹងធ្វើឲ្យទីឈឺរបស់ឯងអន់ស្រាកបានទេ របួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកឯណាដែលមិនត្រូវអំពើកំណាចរបស់ឯងជានិច្ចនោះ។:៚