ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ នឹងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
អេសាយ 10:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។ ព្រះគម្ពីរខ្មែរសាកល ដៃរបស់យើងបានចាប់យកទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងនោះ ដូចជាសម្បុកចាប; យើងបានប្រមូលផែនដីទាំងមូល ដូចប្រមូលពងចាបដែលត្រូវបានបោះបង់ចោល ហើយមិនមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកម្រើក ឬហើបមាត់តវ៉ាឡើយ»។ អាល់គីតាប យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ ពីសំបុកដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកំរើក ឬហើបមាត់តវ៉ាឡើយ»។ |
ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ នឹងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
ជាអ្នកដែលបានវាយជនជាតិទាំងឡាយ ដោយចិត្តក្រេវក្រោធជានិច្ច ហើយបានគ្រប់គ្រងលើអស់ទាំងសាសន៍ដោយសេចក្ដីកំហឹង ជាការញាំញីដែលឥតមានអ្នកណាឃាត់ឃាំងឡើយ
អញបានជីក ហើយបានផឹកទឹក អញក៏នឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់អញ។
វេទនាដល់ពួកអ្នកដែលសង់ផ្ទះភ្ជាប់គ្នា ហើយកៀរប្រមូលស្រែចំការតៗគ្នា ឥតមានចន្លោះណាឡើយ ទាំងបណ្តាលឲ្យឯងរាល់គ្នានៅតែឯងនាញកស្រុកវិញ
ត្រង់ឯសេចក្ដីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
តែឯងរាល់គ្នាបានដំកើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯង ព្រមទាំងចំរើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។
ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស