តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
អេសាយ 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម នឹងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី នឹងរូបព្រះរបស់គេដែរទេឬអី។ ព្រះគម្ពីរខ្មែរសាកល ដូចដែលយើងបានធ្វើដល់សាម៉ារី និងរូបបដិមាករឥតប្រយោជន៍របស់នាងយ៉ាងណា តើយើងមិនធ្វើដល់យេរូសាឡិម និងរូបបដិមាកររបស់នាងយ៉ាងនោះដែរទេឬ?’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ អាល់គីតាប យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី និងព្រះក្លែងក្លាយរបស់គេយ៉ាងណា យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម និងរូបព្រះរបស់គេយ៉ាងនោះដែរ»។ |
តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡិមទៀត
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ
ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ
ចូរប្រយ័តក្រែងហេសេគាបបួលឯងរាល់គ្នាដោយពាក្យថា ព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យរួចជាមិនខាន តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើនឹងពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះនឹងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម នឹងកូនស្រីរបស់គេ