នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង នឹងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។
អេសាយ 1:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងអាម៉ាស់មុខ ដោយសារតែដើមអូកដែលអ្នករាល់គ្នាបានពេញចិត្ត អ្នករាល់គ្នាក៏នឹងទទួលការអាប់យស ដោយសារតែសួនច្បារដែលអ្នករាល់គ្នាបានជ្រើសរើសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ អាល់គីតាប ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ |
នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង នឹងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។
ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសំរាប់ខ្លួន ជាការដែលរាប់ជាអំពើបាបពិត
ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនឹងមានសេចក្ដីខ្មាសជ្រប់មុខផង។
ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា
ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សំឡាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ
ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
ឯពួកអ្នកដែលញែកខ្លួន ហើយជំរះខ្លួនចេញ សំរាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ ហើយគោរពដល់រូបព្រះ១នៅកណ្តាលនោះ ព្រមទាំងស៊ីសាច់ជ្រូកនឹងកណ្តុរ ជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។
តាំងពីយូរមកហើយ នោះឯងបានបំបាក់នឹមឯង ហើយបានផ្តាច់ចំណងឯងចេញ ដោយពាក្យថា យើងមិនបំរើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះឯងបានដេកចុះផិតអញ
មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ នឹងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្ដីកំផិតនៅទីនោះ
ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត នឹងអំពើគួរស្អប់ខ្ពើមរបស់ឯង។
ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសំឡាប់ បានដេករណែលកណ្តាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ
ស្រុកអាសស៊ើរនឹងជួយសង្គ្រោះយើងខ្ញុំមិនបាន យើងខ្ញុំមិនព្រមជិះសេះទេ ក៏មិនពោលដល់ស្នាដៃរបស់យើងខ្ញុំទៀតថា លោកជាព្រះនៃខ្ញុំដែរ ដ្បិតនៅក្នុងទ្រង់ ទើបពួកកូនកំព្រារកបានសេចក្ដីមេត្តាករុណាវិញ។
អេប្រាអិមនឹងពោលថា តើខ្ញុំត្រូវការអ្វីចំពោះរូបព្រះទៀត នោះអញបានតបឆ្លើយ ហើយនឹងត្រួតត្រាមើលគេ អញប្រៀបដូចជាដើមកកោះខៀវខ្ចី ឯងនឹងរកបានផលរបស់ឯងពីអញ។
គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស នឹងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ
ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។
កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់