ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 5:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង នឹង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​បាន​រើស​យក​ស៊ីគុត ជា​ទេវ​រាជ​របស់​អ្នក និង​គីយុន ជា​រូប​ព្រះ​រប​ស់​អ្នក ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ ស៊ីគុត​ជា​ទេវ‌រាជ​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ ស៊ីគុត​ជា​ស្តេច​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង

សូមមើលជំពូក



អេម៉ុស 5:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន នឹង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ


ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​របស់​អញ ឥត​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ


មិន​ត្រូវ​ឲ្យ​កូន​ចៅ​របស់​ឯង​ណា​មួយ​ចូល​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ​ម៉ូឡុក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។


ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក នឹង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។