ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 12:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ពួកគេ​ទ្រាំ​នឹង​សេចក្ដី​ដែល​ត្រូវបាន​បង្គាប់​មក​មិនបានទេ ដែលថា​:“សូម្បីតែ​សត្វព្រៃ​ដែល​ប៉ះ​ភ្នំ​នេះ ក៏​ត្រូវ​គប់ដុំថ្មសម្លាប់ដែរ”។

សូមមើលជំពូក

Khmer Christian Bible

​ដ្បិត​ពួកគេ​មិន​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ សូម្បី​តែ​សត្វ​ដែល​ប៉ះ​ពាល់​ភ្នំ​ ក៏​ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។

សូមមើលជំពូក

អាល់គីតាប

ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​បញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។

សូមមើលជំពូក



ហេព្រើរ 12:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ នឹង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា


ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ‌វិន័យ ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ


តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម»


គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សំរាប់​គេ