Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:20 - Khmer Christian Bible

20 ​ដ្បិត​ពួកគេ​មិន​អាច​ស៊ូទ្រាំ​នឹង​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ សូម្បី​តែ​សត្វ​ដែល​ប៉ះ​ពាល់​ភ្នំ​ ក៏​ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ដ្បិត​ពួកគេ​ទ្រាំ​នឹង​សេចក្ដី​ដែល​ត្រូវបាន​បង្គាប់​មក​មិនបានទេ ដែលថា​:“សូម្បីតែ​សត្វព្រៃ​ដែល​ប៉ះ​ភ្នំ​នេះ ក៏​ត្រូវ​គប់ដុំថ្មសម្លាប់ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ»

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​បញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។

សូមមើលជំពូក ចម្លង




ហេព្រើរ 12:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​គម្ពីរ​វិន័យ​ដោយសារ​គម្ពីរ​វិន័យ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះគ្រិស្ដ​ហើយ​


រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម