ហេព្រើរ 11:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ ម៉ូសេមិនព្រមឲ្យគេហៅថាកូនរបស់បុត្រីផារ៉ោន កាលលោកពេញវ័យហើយ។ Khmer Christian Bible ដោយសារជំនឿ នៅពេលលោកម៉ូសេពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្ដេចស្រុកអេស៊ីព្ទទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ ពេលលោកធំហើយ លោកមិនព្រមឲ្យគេហៅលោកថា ជាកូនរបស់បុត្រីផារ៉ោនទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមឲ្យគេហៅលោកថាជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។ អាល់គីតាប ដោយសារជំនឿ លុះដល់ម៉ូសាធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថា ជាកូនរបស់បុត្រីស្តេចហ្វៀរ៉អ៊ូនទេ។ |