កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ
ហូសេ 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់ គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា ។ អាល់គីតាប ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា។ |
កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នកដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ
ចូរស្តាប់សេចក្ដីនេះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹករបស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយស្មោះចំពោះ ឬដោយសុចរិតទេ
ដ្បិតព្រះនៃពួកអ៊ីស្រាអែល នឹងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ
អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត នឹងការបំផ្លាញ ឃើញមានតែជំងឺឈឺ នឹងរបួសនៅមុខអញជានិច្ច
នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា នឹងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកំចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត
ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់ ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង
គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ
ហើយដោយសារហោរាម្នាក់ នោះព្រះយេហូវ៉ាទ្រង់បាននាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ ព្រមទាំងការពារ ដោយសារហោរាដែរ
ពួកក្បត់បានផុងយ៉ាងជ្រៅ ចុះក្នុងការសំឡាប់សត្វថ្វាយដល់រូបព្រះ ទោះបើអញបានធ្វើជាអ្នកបន្ទោស ដល់គេគ្រប់គ្នាក៏ដោយ
កាឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ
ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែមដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង
កាលអញចង់ប្រោសពួកអ៊ីស្រាអែលឲ្យជា នោះសេចក្ដីទុច្ចរិតរបស់អេប្រាអិម នឹងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីកំភូត មានចោរលួចចូលមកនៅខាងក្នុង ហើយមានចោរប្លន់រឹបជាន់ខាងក្រៅ
គេនាំឲ្យស្តេចបានរីករាយ ដោយអំពើអាក្រក់របស់ខ្លួន ហើយពួកចៅហ្វាយផង ដោយសេចក្ដីភូតភររបស់ខ្លួនដែរ
គេសុទ្ធតែជាពួកកំផិតទទេ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានដុតឲ្យក្តៅហើយ គាត់លែងវាចភ្លើងចាប់តាំងពីវេលាដែលច្របាច់ម្សៅ ដរាបដល់បានដោរឡើង
អ្នករាល់គ្នាដែលស្អប់សេចក្ដីល្អ ហើយស្រឡាញ់សេចក្ដីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ
ឱពួកជាប្រមុខនៃវង្សយ៉ាកុប នឹងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែល ជាពួកអ្នកដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួលទៅអើយ ចូរស្តាប់សេចក្ដីនេះចុះ
តើនៅតែមានទ្រព្យសម្បត្តិ ជាផលនៃការអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ នឹងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមឬអី
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកំចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា
តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ
កុំឲ្យចេញព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ នឹងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ
ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនឹងឈាមពួកអ្នកដែលធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង។