ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល នឹងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម នឹងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំង២នោះ
ហាកាយ 2:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា យើងនឹងអង្រួនផ្ទៃមេឃ និងផែនដីផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក អាល់គីតាប ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក |
ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល នឹងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម នឹងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំង២នោះ
គឺជាពួកអ្នកដែលមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹងប្អាណា នោះមានចំនួនសាសន៍អ៊ីស្រាអែលដូច្នេះ
គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ
អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
អញនឹងធ្វើឲ្យត្រឡប់ត្រឡិន ត្រឡប់ត្រឡិនទៅ នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល នឹងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសំរេចការសំឡេះយ៉ាងធំនៅកណ្តាលឯង
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីស៊ីយ៉ូនមក ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម នោះទាំងផ្ទៃមេឃ ហើយផែនដី នឹងកក្រើករំពើកទៅ តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ ដល់រាស្ត្រទ្រង់ ហើយជាទីមាំមួន ដល់ពួកកូនចៅអ៊ីស្រាអែល
នៅថ្ងៃទី១ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយដល់យេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ដោយសារហោរាហាកាយថា
ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង