មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
សេផានា 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល នឹងក្រោលសំរាប់ហ្វូងចៀមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯឯង ឱស្រុកតាមឆ្នេរសមុទ្រអើយ ឯងនឹងបានជាវាលស្មៅ ជាកន្លែងឃ្វាលសត្វសម្រាប់ពួកគង្វាល និងក្រោលសម្រាប់ហ្វូងចៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។ អាល់គីតាប ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។ |
មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
ឯងក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ នឹងបន្លា ទីនោះនឹងបានសំរាប់ជាទីលែងហ្វូងគោ ហើយសំរាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្សឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសំរាកម្តងទៀត
អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត