សុភាសិត 6:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ ព្រះគម្ពីរខ្មែរសាកល គេមិនមើលងាយចោរឡើយ ប្រសិនបើវាលួចដើម្បីបំពេញសេចក្ដីត្រូវការនៅពេលវាអត់ឃ្លាន; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចោរលួចគេ ដើម្បីគ្រាន់តែចម្អែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ អាល់គីតាប ចោរលួចគេ ដើម្បីគ្រាន់តែចំអែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ |
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
នឹងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោស ដូច្នោះហើយ