តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
សុភាសិត 30:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសេចក្ដី៣មុខដែលអស្ចារ្យហួសគំនិតខ្ញុំ អើ ក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន ព្រះគម្ពីរខ្មែរសាកល មានបីយ៉ាងដែលអស្ចារ្យសម្រាប់ខ្ញុំ ក៏មានបួនយ៉ាងដែលខ្ញុំមិនយល់ដែរ គឺ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសេចក្ដីបីមុខ ដែលអស្ចារ្យហួសគំនិតខ្ញុំ អើក៏មានបួនផង ដែលខ្ញុំរកស្គាល់មិនបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន អាល់គីតាប មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន |
តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។