ស្តេចក៏មានបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
សុភាសិត 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលគិតគូរធ្វើអាក្រក់ នឹងត្រូវគេហៅថាមេកលល្បិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។ អាល់គីតាប អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។ |
ស្តេចក៏មានបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយទេតើ ប៉ុន្តែឯមនុស្សដែលគិតគូរបង្កើតការល្អវិញ នោះនឹងបានសេចក្ដីមេត្តា នឹងសេចក្ដីពិត។
ដ្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។
គំនិតគិតពីសេចក្ដីចំកួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា
គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង
មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់
ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ