ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 24:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើ​អ្នក​ខ្សោយល្វើយ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា នោះ​កម្លាំង​របស់អ្នក​មាន​តិច​ណាស់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ឯង​មិន​ក្លាហាន​ក្នុង​ថ្ងៃ​លំបាក បាន​សេចក្កី​ថា​ឯង​មាន​កម្លាំង​ខ្សោយ​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។

សូមមើលជំពូក

អាល់គីតាប

បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។

សូមមើលជំពូក



សុភា‌សិត 24:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្ដី​ស្រយុត​ចុះ


កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​១ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​១​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​១​ទាស់​នឹង​ស្តេច​១​ទៀត


ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ


ដូច្នេះ ដែល​មាន​ការ‌ងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្ដី​មេត្តា‌ករុណា ដែល​យើង​ខ្ញុំ​ទទួល​មក


ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរី‌ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។


រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ


អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង


ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ‌ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ


គ្រា​នោះដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន