ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 23:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ​ចិត្ត​ថ្លើម​អញ​នឹង​រីក‌រាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដួងចិត្ត​របស់ខ្ញុំ​នឹង​លោតកញ្ឆេង នៅពេល​បបូរមាត់​របស់អ្នក​និយាយ​សេចក្ដីទៀងត្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អើ​ចិត្ត​ថ្លើម​យើង​នឹង​រីក‌រាយ ក្នុង​កាល​ដែល​បបូរ​មាត់​ឯង ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។

សូមមើលជំពូក

អាល់គីតាប

បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។

សូមមើលជំពូក



សុភា‌សិត 23:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ


ចូរ​ស្តាប់ ដ្បិត​អញ​នឹង​ពោល​សេចក្ដី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​អញ​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្ដី​ទៀង​ត្រង់


មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់


ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត នឹង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះ‌គុណ​វិញ


ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះ‌បន្ទូល តាម​ដែល​គួរ​គប្បី


ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ