ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 20:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​របស់​ព្រះយេហូវ៉ា ដែល​ស្ទង់មើល​អស់ទាំង​ផ្នែកខាងក្នុងនៃចិត្ត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង ដែល​មក​ពី​ព្រះ‌អម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។

សូមមើលជំពូក

អាល់គីតាប

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង ដែល​មក​ពីអុលឡោះ‌តាអាឡា ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។

សូមមើលជំពូក



សុភា‌សិត 20:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​ធូលី​ដីមក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង។


ប៉ុន្តែមនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ឲ្យ​មាន​យោបល់


សេចក្ដី​មេត្តា នឹង​សេចក្ដី​ទៀង​ត្រង់ រមែង​ការ‌ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយ‌សារ​សេចក្ដី​សប្បុរស​ដែរ។


ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សំអាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។


ដោយ​សំដែង​ថា របៀប​ក្រិត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន‌កាល​ប្រកាន់​ទោស ចួន‌កាល​ដោះ‌សា​គ្នា​ទៅ​វិញ​ទៅ​មក)


ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។