ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទំលាក់សេចក្ដីដំនៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
សុភាសិត 18:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សអាក្រក់មកដល់ នោះសេចក្ដីមើលងាយមានជាប់តាមមកដែរ ហើយសេចក្ដីត្មះតិះដៀលក៏រមែងមកជាមួយនឹងសេចក្ដីអាប់យសផង។ ព្រះគម្ពីរខ្មែរសាកល កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយក៏មកជាមួយ ហើយកាលណាការត្មះតិះដៀលមកដល់ សេចក្ដីអាម៉ាស់ក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយមានជាប់តាមមកដែរ ហើយសេចក្ដីត្មះតិះដៀល ក៏រមែងមកជាមួយសេចក្ដីអាប់យសផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។ អាល់គីតាប ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។ |
ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទំលាក់សេចក្ដីដំនៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា តែឥតមាន១សោះ ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន ទូលបង្គំ ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ
កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើម ហើយមានសេចក្ដីខ្មាសផង។
ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្ដីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីត្មះតិះដៀលនឹងស្ងប់ទៅដែរ។
កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្ដីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។
បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ
គេក៏ឆ្ងល់ ដែលអ្នករាល់គ្នាមិនរត់ទៅ តាមសេចក្ដីខូចអាក្រក់ដ៏ហូរហៀរ ជាមួយនឹងគេដែរ បានជាគេប្រមាថដល់អ្នករាល់គ្នា
ខណនោះ សូលទ្រង់ក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្ដីខ្មាសដល់ឯង ហើយជាសេចក្ដីខ្មាសដល់កេរខ្មាសរបស់ម្តាយឯងថែមទៀត