សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
សាស្តា 6:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ ព្រះគម្ពីរខ្មែរសាកល ដ្បិតវាមកក្នុងភាពឥតន័យ ហើយទៅវិញក្នុងភាពងងឹត រីឯឈ្មោះរបស់វាក៏ត្រូវបានគ្របបាំងដោយភាពងងឹត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ អាល់គីតាប កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ |
សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ
១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ