សាការី 9:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង ព្រះគម្ពីរខ្មែរសាកល រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ ព្រះជាអម្ចាស់នឹងផ្លុំស្នែង ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។ អាល់គីតាប អុលឡោះតាអាឡានឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ អុលឡោះតាអាឡាជាម្ចាស់នឹងផ្លុំស្នែង ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។ |
នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ នឹងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់១ឡើងនៅលើភ្នំ នោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើង នោះចូរស្តាប់ដែរ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីដំណើរវាលរហាលក្បែរសមុទ្រ។ ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់ស្រុកត្បូងដែរ
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ នឹងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសំរេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ នឹងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង
ឯព្រះអាទិត្យ នឹងព្រះចន្ទ ក៏ឈប់ទ្រឹងនៅ ដោយឃើញពន្លឺនៃព្រួញទ្រង់កំពុងហោះទៅ នឹងពន្លឺចាំងពីលំពែងដ៏ភ្លឺផ្លេកៗរបស់ទ្រង់
ទ្រង់បានចាក់ទំលុះមេទ័ពរបស់គេ ដោយលំពែងរបស់ទ្រង់ គេបានចេញមកដូចជាខ្យល់កួច ដើម្បីកំចាត់កំចាយទូលបង្គំ គេត្រេកអរ ចំពោះតែការស៊ីបំផ្លាញពួកក្រីក្រ ដោយសំងាត់
នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។
គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ
ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន
ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។
លោកបានចាប់យកស្តេចទាំងប៉ុន្មាន នឹងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល
ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ។