ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
សាការី 3:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាត នៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាត នៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឈ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឈ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវតារបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។ អាល់គីតាប បន្ទាប់មក ខ្ញុំពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនគាត់!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនគាត់។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅក្បែរនោះ។ |
ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
កាលណាពួកសង្ឃចូលទៅ នោះគេមិនត្រូវចេញ ពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសំលៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសំលៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសំលៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់ផងបណ្តាជនបាន។
អើ ត្រូវឲ្យទទួលយកប្រាក់ នឹងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកដ៏ជាសំដេចសង្ឃ
នោះពួកចាស់ទុំទាំង២៤នាក់ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា
នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល