អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
វិវរណៈ 9:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ ព្រះគម្ពីរខ្មែរសាកល រីឯចំនួនទ័ពសេះមានពីររយលាន។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ។ Khmer Christian Bible រីឯទ័ពសេះមានចំនួនពីររយលាននាក់។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនពលសេះ មានពីររយលាននាក់ ដ្បិតខ្ញុំបានឮចំនួនពលទ័ពទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះមានទាំងអស់ពីររយលាននាក់។ អាល់គីតាប ខ្ញុំបានឮថា ចំនួនទាហានទ័ពសេះនោះ មានទាំងអស់ពីររយលាននាក់។ |
អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំឡោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា
អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនឹងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ នឹងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង
លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ នឹងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ
មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ
នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត នឹងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់
ខ្ញុំក៏ឮចំនួនពួកអ្នក ដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល