វិវរណៈ 6:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ ព្រះគម្ពីរខ្មែរសាកល ពេលកូនចៀមបកត្រាទីបួនចេញ ខ្ញុំបានឮសំឡេងរបស់សត្វមានជីវិតទីបួន ពោលថា៖ “មក៍!” Khmer Christian Bible ពេលកូនចៀមបកត្រាទីបួន នោះខ្ញុំបានឮសំឡេងសត្វមានជីវិតទីបួននិយាយថា៖ «ចូរមក!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮតួមានជីវិតទីបួនពោលថា៖ «ចូរមក!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថា: «សូមអញ្ជើញមក!»។ អាល់គីតាប ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថាៈ «សូមអញ្ជើញមក!»។ |
ឯតួទី១ ស្រដៀងនឹងសត្វសិង្ហ តួទី២ ស្រដៀងនឹងកូនគោ តួទី៣ មានមុខដូចជាមនុស្ស ហើយតួទី៤ ស្រដៀងនឹងឥន្ទ្រីដែលហើរ
កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ
លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ