លោកុប្បត្តិ 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ព្រាបនោះក៏មករកគាត់វិញ នោះមើល៍! មានស្លឹកអូលីវស្រស់នៅក្នុងមាត់វា! ដូច្នេះ ណូអេបានដឹងថាទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅពេលល្ងាច ព្រាបនោះវិលត្រឡប់មករកលោកវិញ ទាំងឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ លោកណូអេក៏ដឹងថា ទឹកបានស្រកពីផែនដីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ អាល់គីតាប នៅពេលល្ងាចព្រាបបានវិល មករកគាត់វិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ ណុះហ៍ដឹងថា ទឹកបានស្រកពីផែនដីហើយ។ |
ហើយត្រូវប្រកាសប្រាប់នៅអស់ទាំងទីក្រុងគេ នឹងនៅក្រុងយេរូសាឡិមថា ចូរចេញទៅឯភ្នំ កាប់យកមែកដើមអូលីវស្រុក នឹងដើមអូលីវព្រៃ មែកយីថោ ធាងចាក នឹងមែកឈើញឹកស្និទ្ធមកធ្វើបារាំ តាមសេចក្ដីដែលបានចែងទុកមក
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។