Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 8:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក នឹង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក នឹង​មែក​ឈើ​ញឹក‌ស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ហើយ​ថា គេ​ត្រូវ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទាំង​ក្រុង​រប​ស់​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា៖ «ចូរ​ចេញ​ទៅ​ឯ​ភ្នំ ហើយ​កាប់​យក​មែក​អូលីវ​ស្រុក និង​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​បារាំ​ដូច​មាន​ចែង​ទុក”។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​ជំរំ​ដូច​មាន​ចែង​ទុក”។

សូមមើលជំពូក ចម្លង




នេហេមា 8:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ


ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ


នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​យក​មែក​ពី​ដើម​យ៉ាង​ល្អ ហើយ​កាត់​ធាង​លម៉ើ នឹង​មែក​ឈើ​ញឹក‌ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់​៧​ថ្ងៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង


នៅ​វេលា​យប់ អញ​បាន​មើល​ទៅ ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្តាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប ឯ​ខាង​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ ហើយ​ស


គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ


នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ


ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង នឹង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ


ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម