ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
លោកុប្បត្តិ 7:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង ព្រះគម្ពីរខ្មែរសាកល អ្នកត្រូវយកជាមួយអ្នក នូវសត្វប្រាំពីរគូពីអស់ទាំងសត្វជើងបួនបរិសុទ្ធ គឺឈ្មោល និងញី ហើយសត្វមួយគូពីសត្វជើងបួនដែលមិនបរិសុទ្ធ គឺឈ្មោល និងញី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកសត្វប្រាំពីរគូពីចំណោមសត្វជើងបួនទាំងប៉ុន្មានដែលស្អាត គឺទាំងឈ្មោលទាំងញី ហើយសត្វជើងបួនដែលមិនស្អាត ត្រូវយកតែមួយគូវិញ គឺទាំងឈ្មោលទាំងញី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធ មក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ អាល់គីតាប ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ |
ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ
គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសំគាល់របស់បរិសុទ្ធ នឹងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត នឹងរបស់ដែលមិនស្អាត
គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា នឹងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត