ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ផែនដី​បាន​ខូចអាក្រក់​នៅចំពោះ​ព្រះ ហើយ​ផែនដី​ពោរពេញ​ទៅដោយ​អំពើហិង្សា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ​ឃៅ​ទៀត​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 6:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»


រីឯ​ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​យ៉ាង​សន្ធឹក។


ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ នឹង​យ៉ាផែត​១


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង​នឹង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ


ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​អញ​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​អញ​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ព្រះ‌យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត តែ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់ នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ


មនុស្ស​ដែល​មាន​អណ្តាត​អាក្រក់ នោះ​មិន​ដែល​បាន​តាំង​ឡើង ឲ្យ​មាំ‌មួន​នៅ​ផែនដី​ឡើយ ឯ​មនុស្ស​ច្រឡោត​នឹង​មាន​សេចក្ដី​អាក្រក់​ដេញ​តាម បំផ្លាញ​គេ


ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេ ឲ្យ​គេ​និយាយ​សុទ្ធ​តែ​ខុស​គ្នា ដ្បិត​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​ច្រឡោត នឹង​សេចក្ដី​ទាស់‌ទែង​គ្នា នៅ​ក្នុង​ទី​ក្រុង


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ


នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា«សេចក្ដី​សង្គ្រោះ» ហើយ​ទ្វារ​ឯង​ថា«សេចក្ដី​សរសើរ»


អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត នឹង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ នឹង​របួស​នៅ​មុខ​អញ​ជានិច្ច


ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះអញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ


ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ ឯង​ឃើញ​ឬ​ទេ តើ​ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា​ជា​ការ​ស្រាល​ឬ​អី ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្តាល​ឲ្យ​អញ​ខឹង​ម្តង​ទៀត ហើយ​មើល គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ


ដ្បិត​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ភ្ញាក់ផង ដោយ​ព្រោះ​ឈាម​មនុស្ស នឹង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង នឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។


ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស នឹង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង នឹង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។


អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ


(ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រិត្យ‌វិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ​នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។


តែ​លុះ​កាល​ចៅហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​ឰយុកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ