ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​ផុត​វេលា​ដែល​គេ​កាន់​ទុក្ខ​ហើយ នោះ​យ៉ូសែប​ក៏​ផ្តាំ​ដល់​ពួក​ដំណាក់​ផារ៉ោន​ថា ឥឡូវ​បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​នៃ​អ្នក​រាល់​គ្នា នោះ​សូម​ទូល​ដល់​ផារ៉ោន​ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដំណាក់​ផារ៉ោន​ថា៖ «ឥឡូវ​នេះ ប្រសិន‌បើ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អស់​លោក សូម​អស់​លោក​ទូល​ថ្វាយ​ផារ៉ោន​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះ‌ករុណា​ដូច​ត​ទៅ​នេះ:

សូមមើលជំពូក

អាល់គីតាប

លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ យូសុះ​និយាយ​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ជម្រាប​ស្តេច​ដូច​តទៅ​នេះ:

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ‌សិន​ជា​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់ នោះ​សូម​កុំ​អាល​យាង​ហួស​ពី​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ទៅ​ឡើយ


គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ


ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ


គាត់​ក៏​ទៅ​រហូត​ដល់​មុខ​ទ្វារ​ព្រះ‌រាជ‌វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌វាំង​ទាំង​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ