រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
លោកុប្បត្តិ 48:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែប ក៏សួរថា តើអ្នកណានេះ ព្រះគម្ពីរខ្មែរសាកល នៅពេលអ៊ីស្រាអែលឃើញពួកកូនប្រុសរបស់យ៉ូសែប គាត់ក៏សួរថា៖ “តើអ្នកទាំងនេះជានរណា?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ៊ីស្រាអែលបានឃើញកូនរបស់លោកយ៉ូសែប លោកសួរថា៖ «តើអ្នកណានេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្រាអែលសម្លឹងមើលកូនប្រុសរបស់លោកយ៉ូសែប ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។ អាល់គីតាប អ៊ីស្រអែលសម្លឹងមើលកូនប្រុសរបស់យូសុះ ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។ |
រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
រួចយ៉ូសែបជំរាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ ក្រែងទ្រង់កាត់ឆេះឡើង ដូចជាភ្លើងនៅក្នុងវង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល ដែលអាចនឹងពន្លត់បានឡើយ