ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ​ឯង គាត់​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​២​ថា អ៊ីស្រាអែល​នឹង​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​ដោយ‌សារ​ឯង ដោយ​ថា សូម​ព្រះ‌ទ្រង់​ប្រោស​ឲ្យ​ឯង​បាន​ដូច​ជា​អេប្រា‌អិម​នឹង​ម៉ាន៉ាសេ​ចុះ ដូច្នេះ គាត់​បាន​លើក​អេប្រា‌អិម​ឲ្យ​ធំ​ជាង​ម៉ាន៉ាសេ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​នោះ អ៊ីស្រាអែល​ឲ្យពរ​ពួកគេ​ថា​៖ “ជនជាតិអ៊ីស្រាអែល​នឹង​ឲ្យពរ​ដោយសម្អាងលើ​ពួកឯង​ថា​: ‘សូម​ព្រះ​ធ្វើឲ្យ​អ្នក​បាន​ដូចជា​អេប្រាអិម និង​ម៉ាណាសេ’”។ គឺយ៉ាងនេះឯង​ដែល​គាត់​ដាក់​អេប្រាអិម មុន​ម៉ាណាសេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ លោក​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​ពីរ​ថា៖ «ដោយ‌សារ​ឯង អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​គ្នា​ថា "សូម​ព្រះ‌ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក បាន​ដូច​ជា​អេប្រាអិម និង​ម៉ាណា‌សេ"» គឺ​យ៉ាង​នេះ​ឯង ដែល​លោក​បាន​ដាក់​អេប្រាអិម មុន​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រា‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដូច​អេប្រាអ៊ីម និង​ម៉ាណា‌សេ!»។ លោក​អ៊ីស្រា‌អែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណា‌សេ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ អ៊ីស្រ‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ដូច​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ!»។ អ៊ីស្រ‌អែល​ហៅ​ឈ្មោះ​អេប្រា‌អ៊ីម មុន​ម៉ាណា‌សេ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ


សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ប្រទាន​ពរ​ដល់​ឯង ទាំង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ជា​សាសន៍​១ មាន​គ្នា​ដ៏​ច្រើន


នោះ​អ៊ីស្រាអែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​ឰយុកោ​ឯង​វិញ


កាឌី​ជា​កូន​ស៊ូស៊ី ក្នុង​ពូជ​អំបូរ​យ៉ូសែប គឺ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១


នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។


ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១


នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ជា​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម


នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ាកុប​បាន​ឲ្យ​ពរ​ដល់​កូន​យ៉ូសែប​ទាំង​២ ហើយ​ក៏​ថ្វាយ‌បង្គំ​ព្រះ ទាំង​ច្រត់​លើ​ចុង​ឈើ​ច្រត់ ក្នុង​កាល​ដែល​លោក​ហៀប​នឹង​ស្លាប់។


ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១​ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក