កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
លោកុប្បត្តិ 44:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយនឹងគាត់វិញថា៖ “ហេតុអ្វីបានជាលោកម្ចាស់នៃខ្ញុំនិយាយពាក្យដូច្នេះ? សូមឲ្យការទាំងនេះនៅឆ្ងាយពីបាវបម្រើរបស់លោក ដែលយើងខ្ញុំធ្វើរឿងដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេប្រកែកថា៖ «ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ? យើងខ្ញុំប្របាទមិនដែលប្រព្រឹត្តអំពើដូច្នេះឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបមកវិញថា៖ «ហេតុដូចម្ដេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ អាល់គីតាប ពួកគេតបមកវិញថា៖ «ហេតុដូចម្តេចបានជាចៅហ្វាយនិយាយដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ |
កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន
នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំទៅពិត
នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី
នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេសជាងប្រាក់នឹងមាសផង។
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់