ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ
លោកុប្បត្តិ 44:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វី ឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ នឹងអ្នក១ដែលឃើញមានពែងនៅដៃនោះផង ព្រះគម្ពីរខ្មែរសាកល យូដាតបថា៖ “តើយើងខ្ញុំអាចឆ្លើយអ្វីនឹងលោកម្ចាស់នៃខ្ញុំបាន? តើយើងខ្ញុំអាចនិយាយអ្វីបាន? តើយើងខ្ញុំអាចបញ្ជាក់ថាយើងខ្ញុំឥតទោសដូចម្ដេចបាន? ព្រះបានទតឃើញសេចក្ដីទុច្ចរិតរបស់បាវបម្រើលោកម្ចាស់ហើយ។ មើល៍! យើងខ្ញុំនឹងធ្វើជាទាសកររបស់លោកម្ចាស់ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលគេបានរកឃើញពែងនោះនៅក្នុងដៃគាត់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាឆ្លើយថា៖ «តើយើងខ្ញុំអាចឆ្លើយនឹងលោកម្ចាស់ដូចម្តេចបាន? តើយើងខ្ញុំនឹងថាដូចម្ដេច? តើយើងខ្ញុំអាចដោះសាខ្លួនយ៉ាងណាបាន? ព្រះទ្រង់បានទតឃើញកំហុសរបស់យើងខ្ញុំប្របាទហើយ មើល៍ យើងខ្ញុំជាបាវបម្រើរបស់លោកម្ចាស់ហើយ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលឃើញមានពែងនៅដៃនោះផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។ អាល់គីតាប យូដាតបថា៖ «យើងខ្ញុំគ្មានអ្វីឆ្លើយនឹងចៅហ្វាយទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ អុលឡោះបានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់ចៅហ្វាយ»។ |
ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ
គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ
តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។
ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប
បើឃើញមាននៅនឹងរូបអ្នកណាក្នុងពួកយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ
ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ
តែឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ដែលមានការយ៉ាងនេះ នោះតើយើងខ្ញុំនឹងថាដូចម្តេចទៅ ដ្បិតយើងខ្ញុំបានបោះបង់ចោលក្រិត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ចេញ
ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរ នៅចំពោះទ្រង់បានឡើយ។
មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ
អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
ឯមនុស្សដែលមានទោសជាអ្នកកំចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប
ឥឡូវនេះ ឱពួកក្រុងយេរូសាឡិម នឹងជនជាតិយូដាអើយ សូមវិនិច្ឆ័យរឿងអញដែលកើតក្តីនឹងចំការទំពាំងបាយជូររបស់អញនេះចុះ
ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡិម នឹងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង
តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង
គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀប ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ
កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច
បើកាលណាមានមនុស្សកើតរឿងទាស់ទែងគ្នា ហើយគេប្តឹងផ្តល់ដល់ចៅក្រមឲ្យជំនុំជំរះក្តីនោះ នោះត្រូវឲ្យចៅក្រមតាំងឲ្យអ្នកដែលសុចរិត បានជាសុចរិតចុះ ហើយកាត់ទោសដល់អ្នកដែលមានទោសវិញ
ប៉ុន្តែពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសំរាប់បំផ្លាញវិញ ដ្បិតមានអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា គាត់បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងពួកកូនចៅអ៊ីស្រាអែល។
ហើយលោកឲ្យពួកសាប់ឌីចូលមកម្នាក់ម្តងៗ នោះជាប់អេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា
ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។