ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គោ​ញី​សំគម ហើយ​អាក្រក់​មើល​ទាំង​៧​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ជា​៧​ឆ្នាំ ឯ​គួរ​ស្រូវ​ទទេ​ដែល​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត នោះ​នឹង​ត្រូវ​ជា​៧​ឆ្នាំ​អំណត់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គោញី​ស្គម ហើយ​អាក្រក់មើល​ទាំង​ប្រាំពីរ​នោះ​ដែល​ឡើងមក​តាមក្រោយ គឺ​ប្រាំពីរ​ឆ្នាំ រីឯ​កួរស្រូវ​ប្រាំពីរ​ទទេ ដែល​ស្លោក​ដោយ​ខ្យល់ទិសខាងកើត គឺ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គោ​ញី​ស្គមៗ ហើយ​អាក្រក់​មើល​ទាំង​ប្រាំពីរ​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ប្រាំពីរ​ឆ្នាំ ឯកួរ​ស្រូវ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត គឺ​ប្រាំ​ពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គោ​ញី​ប្រាំ‌ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំ‌ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ។

សូមមើលជំពូក

អាល់គីតាប

គោ​ញី​ប្រាំ​ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង​ដែល​ឡើង​មក តាម​ក្រោយ​នោះ មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​គោ​ញី​ល្អ​ទាំង​៧​នោះ​គឺ​ជា​៧​ឆ្នាំ ហើយ​គួរ​ស្រូវ​ល្អ​ទាំង​៧ នោះ​គឺ​ជា​ឆ្នាំ​៧​នោះ​ដែរ គឺ​ជា​សុបិន​តែ​១​ទេ


រួច​មក មាន​គោ​ញី​៧​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គម​ពេក ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​ក្បែរ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត


ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក


នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក នឹង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀបចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ