ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
លោកុប្បត្តិ 40:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមេពួកដុតនំបានឃើញថា សេចក្ដីសំរាយនោះស្រួលល្អ នោះគាត់និយាយប្រាប់យ៉ូសែបថា ខ្ញុំក៏បានយល់សប្តិដែរ មើល ខ្ញុំមានទូលនំបុ័ងស៣កញ្ច្រែង ព្រះគម្ពីរខ្មែរសាកល នៅពេលមេអ្នកដុតនំប៉័ងឃើញថាយ៉ូសែបកាត់ស្រាយល្អ គាត់ក៏និយាយថា៖ “ខ្ញុំក៏បានយល់សប្តិដែរ មើល៍! មាននំប៉័ងបីកន្ត្រកនៅលើក្បាលរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមេដុតនំឃើញថា ការកាត់ស្រាយនោះគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏បានយល់សប្តិដែរ គឺខ្ញុំឃើញនំបុ័ងបីកញ្ច្រែងនៅលើក្បាលខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាតលិកដែលមាននាទីថ្វាយនំប៉័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ អាល់គីតាប មហាតលឹកដែលមាននាទីជូននំបុ័ង ឃើញយូសុះកាត់សប្តិឲ្យមហាតលឹកម្នាក់ទៀតល្អ គួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់យូសុះថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ |
ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
ក្នុងកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសំរាប់ថ្វាយផារ៉ោន តែសត្វហើរមកចឹកស៊ីនំក្នុងកញ្ច្រែង ដែលនៅលើក្បាលខ្ញុំទាំងអស់ទៅ