ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 4:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ត្រូវ​សងសឹក​ឲ្យ​កាអ៊ីន​មួយជាប្រាំពីរ នោះ​ត្រូវ​សងសឹក​ឲ្យ​ឡាមេក​មួយជាចិតសិបប្រាំពីរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ត្រូវ​សង​សឹក​ជួស​កាអ៊ីន​មួយ​ជា​ប្រាំពីរ នោះ​ត្រូវ​សង​សឹក​ជួស​ឡាមែក មួយ​ជា​ចិត​សិប​ប្រាំពីរ​ដង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន ត្រូវ​សម្លាប់​ប្រាំ‌ពីរ​នាក់​សង‌សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ‌ពីរ​នាក់ ដើម្បី​សង‌សឹក»។

សូមមើលជំពូក

អាល់គីតាប

បើ​គេ​វាយ​សម្លាប់​កបេល ត្រូវ​សម្លាប់​ប្រាំ​ពីរ​នាក់​សង​សឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិត‌សិប​ប្រាំ​ពីរ​នាក់ ដើម្បី​សង​សឹក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 4:24
2 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌យេហូវ៉ា‌ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។


ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិត‌សិប​ដង​ទៅ​ទៀត