ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លោក​បាន​ទុក​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ក្នុង​ដៃ​របស់​យ៉ូសែប ហើយ​លោក​មិន​បាន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ឡើយ លើកលែងតែ​អាហារ​ដែល​លោក​ហូប​ប៉ុណ្ណោះ​។ រីឯ​យ៉ូសែប​មាន​រូបរាង​សង្ហា និង​រូបឆោម​ស្រស់ស្អាត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ទុកអ្វីៗ​ទាំង​អស់​ឲ្យ​លោក​យ៉ូសែប​គ្រប់​គ្រង ហើយ​គាត់​មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ លើក​លែង​តែ​អាហារ​ដែល​គាត់​បរិភោគ​ប៉ុណ្ណោះ។ រី​ឯ​លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ប្រគល់​ឲ្យ​លោក​យ៉ូសែប​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក

អាល់គីតាប

គាត់​ប្រគល់​ឲ្យ​យូសុះ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ យូសុះ​មាន​រូប​រាង​សង្ហា​ណាស់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​មាន​ភ្នែក​ទន់ ឯ​រ៉ាជែល​មាន​រូប‌ឆោម​លោម‌ពណ៌​ស្រស់‌បស់​ល្អ​ណាស់


មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។


យ៉ូសែប​បាន​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ ហើយ​ក៏​ខំ​ប្រឹង​បំរើ​លោក លោក​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ​លោក ក៏​ប្រគល់​របស់​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់


តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា មើល ចៅហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ​ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ


គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ


ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ


អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ


រួច​ទ្រង់​មាន​បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច‌បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ


នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ


ដូច្នេះ គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​មក រីឯ​កូន​នោះ​មាន​ថ្ពាល់​ក្រហម ហើយ​ភ្នែក​ស្រស់​ល្អ ក៏​មាន​រូប​ជា​ទី​ពេញ​ចិត្ត នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ចូល​ទៅ​ចាក់​ប្រេង​ឲ្យ​ចុះ ដ្បិត​គឺ​អ្នក​នេះ​ហើយ


កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ