រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
លោកុប្បត្តិ 38:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ ព្រះគម្ពីរខ្មែរសាកល លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះយូរក្រោយមក កូនស្រីរបស់ស៊ូអា ដែលជាប្រពន្ធរបស់លោកយូដា ក៏បានស្លាប់ទៅ។ កាលលោកយូដាបានរសាយទុក្ខហើយ គាត់ក៏ឡើងទៅមើលពួកកាត់រោមចៀមនៅធីមណាជាមួយហ៊ីរ៉ា អ្នកស្រុកអាឌូឡាម ជាសម្លាញ់របស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ អាល់គីតាប យូរថ្ងៃក្រោយមក ភរិយារបស់យូដា គឺកូនស្រីរបស់ស៊ូអាបានស្លាប់។ កាលយូដាបានធូរស្បើយ ពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណា ជាមួយហ៊ីរ៉ា មិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាម ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ |
រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូនចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា
ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭកចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូន ដែលសុគតនោះហើយ។
ពីឡាបា ក៏បត់ទៅខាងលិចទៅដល់ភ្នំសៀរ រួចកាត់ទៅតាមចង្កេះខាងជើងនៃភ្នំយារីម គឺជាកេសាឡូន ហើយចុះទៅដល់បេត-សេមែសរហូតដល់ធីមណា
សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន
រីឯអ័ប៊ីកែល នាងក៏វិលទៅឯណាបាល ជាប្ដីវិញ ឃើញគាត់កំពុងតែលៀងលោមភ្ញៀវនៅក្នុងផ្ទះ ដូចជាការលៀងលោមនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះនាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិចឬច្រើនក្តី រហូតដល់ព្រឹកឡើង