គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង
លោកុប្បត្តិ 37:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។ ព្រះគម្ពីរខ្មែរសាកល បុរសនោះនិយាយថា៖ “ពួកគេបានចាកចេញពីទីនេះហើយ ព្រោះខ្ញុំបានឮពួកគេនិយាយថា: ‘យើងនាំគ្នាទៅដូថាន់’”។ ដូច្នេះ យ៉ូសែបក៏ទៅតាមពួកបងប្រុសរបស់គាត់ ហើយរកឃើញពួកគេនៅដូថាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ អាល់គីតាប បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យូសុះក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ |
គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង
រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។