ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​បុរស​ម្នាក់​ឃើញ​គាត់ ហើយ​មើល៍! គាត់​កំពុង​វង្វេង​នៅ​ទីវាល បុរស​នោះ​ក៏​សួរ​គាត់​ថា​៖ “តើ​ឯង​កំពុង​រក​អ្វី​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​បុរស​ម្នាក់​បាន​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល ក៏​សួរ​ថា៖ «តើ​ឯង​កំពុង​រក​អី?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។

សូមមើលជំពូក

អាល់គីតាប

បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យូសុះ កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា


រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង នឹង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ​ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម


គាត់​ឆ្លើយ​ថា ខ្ញុំ​រក​បង​ប្អូន​ខ្ញុំ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​កន្លែង​ដែល​គេ​ឃ្វាល​សត្វ​ផង


ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។


ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា


ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា


ដូច្នេះ ទ្រង់​មាន​បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ


ខណ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ


រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។