ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
លោកុប្បត្តិ 36:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំឌីសុន មេដឹកនាំអេស៊ើរ និងមេដឹកនាំឌីសាន។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិហូរី តាមលំដាប់មេដឹកនាំរបស់ពួកគេនៅស្រុកសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរ តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឌីសុន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។ អាល់គីតាប ឌីសូន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះ ជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។ |
ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
ឌីសុន អេស៊ើរ នឹងឌីសាន នោះជាពួកមេដែលកើតពីសាសន៍ហូរី ជាកូនចៅសៀរនៅក្នុងស្រុកអេដំមទាំងអស់
នេះជាពួកស្តេចដែលសោយរាជ្យនៅស្រុកអេដំម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ
លោកក៏នាំយកពួកមេទ័ព ពួកនាយ នឹងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ
នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់៧០ឆ្នាំ តាមព្រះជន្មនៃស្តេច១អង្គ លុះផុតពី៧០ឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចំរៀងរបស់ស្រីសំផឹង
អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង