ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
លោកុប្បត្តិ 36:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅសៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់សៀរជនជាតិហូរី ដែលរស់នៅស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់សៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា អាល់គីតាប រីឯកូនចៅរបស់សៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា |
ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី
ឌីសុន អេស៊ើរ នឹងឌីសាន នោះជាពួកមេដែលកើតពីសាសន៍ហូរី ជាកូនចៅសៀរនៅក្នុងស្រុកអេដំមទាំងអស់
សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ