ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 35:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ទៅ​ដល់​លូស ដែល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ជា​បេត-អែល

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​យ៉ាកុប និង​មនុស្ស​ទាំងអស់​ដែល​នៅជាមួយ​គាត់ បាន​មកដល់​លូស (​លូស​គឺ​បេត-អែល​) ដែល​នៅក្នុង​ដែនដី​កាណាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក ក៏​បាន​មក​ដល់​លូស (គឺ​បេត-អែល) ដែល​នៅ​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​មក​ដល់​លូស គឺ​បេត‌អែល​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ បាន​មក​ដល់​លូស គឺ​បេតអែល​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 35:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច នឹង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


មើល អញ​នៅ​ជា​មួយ​នឹង​ឯង អញ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ហើយ​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​នេះ​វិញ ពី​ព្រោះ​អញ​មិន​ចោល​ឯង​ឡើយ ទាល់​តែ​អញ​បាន​ធ្វើ​សំរេច​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ឯង​ហើយ។


គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។


ឯ​ថ្ម​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នោះ​នឹង​បាន​ជា​ដំណាក់​នៃ​ព្រះ ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ​ដែរ។


ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ


លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល នៅ​កន្លែង​ទាំង​នោះ