ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល នឹងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ នឹងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន
លោកុប្បត្តិ 34:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះយ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។ អាល់គីតាប យ៉ាកកូបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់កិត្តិយស តែដោយកូនប្រុសរបស់គាត់ ទៅឃ្វាលចៀមនៅវាលអស់ទៅ គាត់នៅស្ងៀម ទំរាំពួកគេត្រឡប់មកវិញ។ |
ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល នឹងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ នឹងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន
នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។
តែអាប់សាឡំមមិនបានមានបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។
ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម
តែគាត់ឆ្លើយថា មើល ខ្ញុំបានបំរើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្រសំឡាញ់ខ្ញុំឡើយ
តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។
ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ