ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។ យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេសាវ​សួរ​ថា៖ «តើ​ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​បង​ឃើញ​អម្បាញ់​មិញ​មក​ធ្វើ​អ្វី?» លោក​យ៉ាកុប​ជម្រាប​ថា៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ»។

សូមមើលជំពូក

អាល់គីតាប

អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យា‌ស្រ័យ​ដល់​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជំរាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក


ពួក​អ្នក​បំរើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង


បន្ទាប់​មក លេអា នឹង​កូន​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ ក្រោយ​នោះ​យ៉ូសែប​នឹង​រ៉ាជែល​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ដែរ


ហើយ​ចាប់​តាំង​ពី​លោក​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ នឹង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​ផ្ទះ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​ដោយ​ព្រោះ​យ៉ូសែប ហើយ​ព្រះ‌យេហូវ៉ា​ក៏​ផ្តល់​ព្រះ​ពរ មក​លើ​គ្រប់​ទាំង​របស់​លោក ដែល​នៅ​ក្នុង​ផ្ទះ នឹង​នៅ​ស្រែ​ចំការ​ដែរ


ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ នឹង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី