ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​យ៉ាកុប​ឆ្លងកាត់​ព្នីអែល ព្រះអាទិត្យ​ក៏​រះឡើង​មកលើ​គាត់ ហើយ​គាត់​ដើរខ្ញើចៗ ព្រោះតែ​ត្រគាក​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​ឆ្លង​ព្នីអែល​ផុត​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។

សូមមើលជំពូក

អាល់គីតាប

ពេល​យ៉ាកកូប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ គាត់​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​កំពុង​មាន​បន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ» ដ្បិត​នាង​គិត​ថា នៅ​ទី​នេះ​អញ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​អញ​ទេ​តើ


លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ


លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ


កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ


ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​មិន​ដែល​ស៊ី​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ទ្រង់​បាន​ពាល់​សាច់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប។


ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត


គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀបចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែគ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាសនា ដែល​គេ​បាន​ធ្វើ​នោះ


ដ្បិត​ទូលបង្គំ​ជិត​ដួល​ហើយ សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច


គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ


តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។


នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


តែ​ព្រះ‌អាទិត្យ នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប សំរាប់​ឯង​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោត‌កញ្ឆេង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល


ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ


តែ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ


ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ


ដ្បិត​តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​អស់​ទាំង​មនុស្ស​ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ


គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ


ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​តប​មក​ថា ចូរ​ឲ្យ​មាន​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ភ័យ​អី ឯង​មិន​ត្រូវ​ស្លាប់​ទេ


រួច​លោក​ឡើង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ពេនួល ក៏​សូម​គេ​ដូច​ដែល​ទៀត ឯ​ពួក​អ្នក​នៅ​ពេនួល​នោះ គេ​ឆ្លើយ​ដូច​ជា​ពួក​នៅ​សិកូត​ដែរ