លោកុប្បត្តិ 31:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា នឹងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក៏ចូលទៅក្នុងរោងរបស់យ៉ាកុប រោងរបស់លេអា និងរោងរបស់បាវបម្រើស្រីទាំងពីរ ប៉ុន្តែរកមិនឃើញសោះ។ បន្ទាប់មក គាត់ចេញពីរោងរបស់លេអា ហើយចូលទៅក្នុងរោងរបស់រ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកឡាបាន់ក៏ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ទៅក្នុងជំរំរបស់នាងលេអា និងទៅក្នុងជំរំរបស់ស្រីបម្រើទាំងពីរ តែរកមិនឃើញសោះ។ គាត់ចេញពីជំរំរបស់នាងលេអា ចូលទៅក្នុងជំរំរបស់នាងរ៉ាជែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាជែល។ អាល់គីតាប ឡាបាន់ចូលទៅក្នុងជំរំរបស់យ៉ាកកូប ជំរំរបស់លេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លេអា ចូលទៅក្នុងជំរំរបស់រ៉ាជែល។ |
រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ
ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ